កាលពីព្រឹកថ្ងៃទី ៣០ តុលា ២០២៣ កន្លងទៅនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី សហការជាមួយក្រុមហ៊ុនខូហ្វី (Kofi) និងអង្គការអភិវឌ្ឍន៍នៃប្រទេសហូឡង់ SNV បានអនុវត្តគម្រោងអភិវឌ្ឍន៍ដំណាំកាហ្វេ ខេត្តមណ្ឌលគីរី ធ្វើការចុះ«កិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់ខេត្តមណ្ឌលគិរី»  ដែលបានកំណត់យកក្រុមហ៊ុន ខូហ្វី ជាអ្នកប្រមូលទិញកាហ្វេស្រស់ពីកសិករដោយផ្ទាល់។

Agricultural Production Contract Signing Ceremony

Agricultural Production Contract Signing Ceremony

ការចុះកិច្ចសន្យានេះ ក្នុងគោលបំណងដែលអាចជួយបង្កើន ចំណូលរបស់កសិករ ហើយធានាបាននូវគុណភាពចំណីអាហារ និងពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ស្ត្រី ជាពិសេសជនជាតិដើមភាគតិច។ ក្នុងនោះក៏មានការពង្រឹង ទៅលើការផ្សារភ្ជាប់កិច្ចសន្យាផលិតកម្ម កសិកម្មរវាងកសិករអ្នកផលិត សហគមន៍អ្នកផលិត និងវិស័យ ឯកជន ដើម្បីធានានូវខ្សែចង្វាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារ និងនិរន្តរភាព។
មិនត្រឹមតែប៉ុណ្ណោះ ក៏បានរក្សាតម្លៃទីផ្សារ ផលិតផលកាហ្វេស្រស់មានភាពប្រកួតប្រជែង និងចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ កសិកររបស់គម្រោងកាន់តែប្រសើរឡើង និងមានភាពធន់ជាងមុន៕

Agricultural Production Contract Signing Ceremony

Agricultural Production Contract Signing Ceremony

Agricultural Production Contract Signing Ceremony