Thumbnail Image

សហគ្រិនខ្មែរសម្ពោធជាផ្លូវការសហគ្រាសលីងកាហ្វេ ដែលទំនើបជាងគេនៅអាស៊ីអាគ្នេយ៍

15 Jun, 2023 News

ខូ​ហ្វី ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ធំ​ជាងគេ ហើយ​មាន​សាខា​ចំនួន ៥ ដែល ផ្គត់ផ្គង់ និង​ចែកចាយ​រហូត​ដល់ ២០ ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​គឺ «​សម្ពោធ​ជា​ផ្លូវការ​សហគ្រាស​លីង​កាហ្វេ និង​ប្រកាស​លក់​ផលិតផល​ថ្មី​ក្នុងស្រុក ២ ប្រភេទ​» សម្រាប់​អតិថិជន​ដែល​និយម​ទទួលទាន​កាហ្វេ​នៅ​តាម​ផ្ទះ និង​ការិយាល័យ ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ៨ ខែឧសភា ឆ្នាំ ២០២២។

ផលិតផល​ក្នុងស្រុក​ថ្មី ២ ប្រភេទ​បន្ថែម​ទៀត​ដែល ខូ​ហ្វី បាន​ប្រកាស​លក់​នោះ​គឺ កាហ្វេ វាយោ និង វេហា ដែល​ជា​ផលិតផល​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ​ខេត្តមណ្ឌលគិរី និង​ទទួល​បាន​វិញ្ញាបនបត្រ​ស្រប​តាម​អន្តរជាតិ GHPs និង HACCP ក្នុង​ការ​វាយតម្លៃ​សង្វា​ក់​ផលិតកម្ម​ចំណីអាហារ​អោយ​ស្រប​ទៅ​តាម​ស្តងដារ​អនាម័យ​ពិ​ភ​ព​លោក ។

សូម​បញ្ជាក់​ផង​ដែរ​ថា ខូ​ហ្វី គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រាប់​កាហ្វេ និង​ជា​អ្នក​នាំ​ចូល​ចែកចាយ​ម៉ាស៊ីន​ឆុង​កាហ្វេ​ពី​ក្រៅប្រទេស មក​កាន់​ប្រទេស​កម្ពុជា ។ ក្រៅពី​ការ​ផ្គត់ផ្គង់​ម៉ាស៊ីន​កាហ្វេ និង​គ្រាប់​កាហ្វេ ខូ​ហ្វី ថែម​ទាំង​មានការ​ផ្តល់​ជូន​ដល់​អតិថិជន​របស់​ខ្លួន​នូវ​ថ្នាក់​បង្រៀន សេវា​បច្ចេកទេស ការ​ច្នៃប្រឌិត​នូវ​ភេសជ្ជៈ និង​សេវាកម្ម​ប្រឹក្សា​យោបល់​ផង​ដែរ។​

សហគ្រាស​លីង​កាហ្វេ​ថ្មី​នេះ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផលិត និង​ទំនើប​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រចាំ​អាស៊ី​អាគ្នេយ៍ ដែល​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​គេ​បង្អស់​ពី​សហគមន៍​អឺរ៉ុប​ដោយ​បាន​ប្រើប្រាស់​ម៉ាស៊ីន​លីង​ម៉ាក​ប្រូ​បាត (Probat Roasting Machine) ដែល​ជា​ម៉ាក​ដ៏​ល្បី​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ក្នុង​ការ​លីង​កាហ្វេ និង​បច្ចេកវិទ្យា​គ្រប់គ្រង​ការ​លាយ​ប​ញ្ចួ​ល​គ្នា​ដោយ​ស្វ័យប្រវត្តិ​ពី​ប្រទេស​អ៊ី​តា​លី ។

លោក​អ្នក​អាច​តាមដាន​ព័ត៌មាន​លម្អិត​ផ្សេង​ៗ ដែល​នឹង​បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ខូ​ហ្វី ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា ៖ KOFI Co., Ltd និង​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅ​កាន់​ក្រុមហ៊ុន​ខូ​ហ្វី តាម​ទីតាំង​ផ្ទះ​លេខ ៣០A ផ្លូវ​លេខ ៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ រាជធានី​ភ្នំពេញ ឬ Tel: 069 666 999 / 077 777 970 ឬ Website: www.kofi.com.kh ៕

author-profile

Kofi Admin

Publisher
Related Posts
ក្រុមហ៊ុន ខូហ្វី និងក្លឹបបាល់ទាត់បឹងកេត ចុះហត្ថលេខាក្នុងកិច្ចសហការ ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា

ក្រុមហ៊ុន ខូហ្វី និងក្លឹបបាល់ទាត់បឹងកេត ចុះហត្ថលេខាក្នុងកិច្ចសហការ ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា

18 Jun, 2023
កម្មវិធីចុះអនុះសារណៈលើកិច្ចសហការ រវាង ក្រុមហ៊ុន ខូហ្វី និងអង្គការ SNV លើអភិវឌ្ឃន៍ដោយចីរភាពនៃខ្សែច្រវ៉ាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី គាំទ្រដោយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ (DFCD)

កម្មវិធីចុះអនុះសារណៈលើកិច្ចសហការ រវាង ក្រុមហ៊ុន ខូហ្វី និងអង្គការ SNV លើអភិវឌ្ឃន៍ដោយចីរភាពនៃខ្សែច្រវ៉ាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី គាំទ្រដោយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ (DFCD)

6 Nov, 2023
ខេត្តមណ្ឌលគិរីទទួលបានគម្រោង «ការអភិវឌ្ឍន៏ដំណាំកាហ្វេក្នុងឆ្នាំ ២០២៣»

ខេត្តមណ្ឌលគិរីទទួលបានគម្រោង «ការអភិវឌ្ឍន៏ដំណាំកាហ្វេក្នុងឆ្នាំ ២០២៣»

6 Nov, 2023
កសិករគំរូមកពីស្រុកចំនួនបី នឹងទទួលបានកូនពូជកាហ្វេសម្រាប់ដាំ ដែលបង្ហាញតាមគោលការណ៍បច្ចេកទេសដែលផ្តល់ដោយអ្នកជំនាញ!

កសិករគំរូមកពីស្រុកចំនួនបី នឹងទទួលបានកូនពូជកាហ្វេសម្រាប់ដាំ ដែលបង្ហាញតាមគោលការណ៍បច្ចេកទេសដែលផ្តល់ដោយអ្នកជំនាញ!

27 Aug, 2024
ការចាប់ផ្តើមដាំកូនកាហ្វេនៅចំការគំរូខូហ្វី ក្នុងគម្រោង «ការអភិវឌ្ឍដំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី»

ការចាប់ផ្តើមដាំកូនកាហ្វេនៅចំការគំរូខូហ្វី ក្នុងគម្រោង «ការអភិវឌ្ឍដំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី»

27 Aug, 2024
Tags
Blog Kofi